គោលបំណងរបស់យើងនៅទីនេះគឺដើម្បីផ្តល់សិទ្ធអំណាចដល់កុមារគ្រប់រូបក្នុងការស្វែងយល់ពីសក្តានុពលរបស់ពួកគេ។
ដើម្បីក្លាយជាកន្លែងដែលបេះដូង ចិត្តគំនិត និងរូបរាងកាយរបស់កុមារគ្រប់រូបត្រូវបានមើលថែទាំនិងការពារដែលធ្វើឱ្យពួកគេមានឯកភាពចំពោះគ្នានិងជាមួយពិភពលោកក្នុងការផ្តល់ការស្រឡាញ់ សេចក្តីសុខ និងគោលបំណងគ្រប់អ្វីដែលពួកគេធ្វើ។
សិស្សានុសិស្សនៅបាមប៊ូចាយ៉ានឹងកាន់តែមាន៖
ការផ្តល់តម្លៃ : អារម្មណ៍និងការបង្ហាញពីអំណរគុណ ការលើកតម្កើង និងភាពសោមនស្ស។
ភាពងឿងឆ្ងល់ : ចង់ដឹងនិងចង់រៀនកាន់តែច្រើន។
ភាពក្លាហាន : សាកល្បងធ្វើអ្វីដែលថ្មីនិងមានភាពមោះមុតក្នុងការសម្រេចចិត្តនិងធ្វើអ្វីមួយ។
ការប្តេជ្ញា : ជម្នះឧបសគ្គជាមួយនឹងភាពជឿជាក់និងក្តីអំណត់។
ភាពជាមនុស្សជាតិ : ចូលរួមជាមួយនឹងពិភពលោកដោយក្តីពិចារណានិងការគាំទ្រជាធ្លុងមួយ។
ការរីកចម្រើន : កាន់តែបន្តស្គាល់ខ្លួនឯង មានទំនួលខុសត្រូវ និងមានវិន័យ។
ក្តីមេត្តា : បង្ហាញការយោគយល់ ភាពអាណិតអាសូរ និងការគោរពចំពោះអ្នកដទៃ។
ស្មារតី : យល់ពីគំនិត ដឹងពីអារម្មណ៍ ឮពីអ្វីដែលពួកគេបានស្តាប់ និងអ្វីដែលកើតឡើងនៅជុំវិញខ្លួនក្នុងពេលឥឡូវ។
ភាពស្មោះត្រង់ : រស់នៅដោយមានកិត្តិយស ភាពថ្លៃថ្នូរ និងស្មោះត្រង់ចំពោះអ្នកដទៃ។
“តើលោកគ្រូអ្នកគ្រូអាចរកសៀវភៅអំពីអ្វីទៅជាការបង្រៀននៅឯណាបាន? សិស្សានុសិស្សផ្ទាល់គឺជាសៀវភៅ។ យើងមិនគួររៀនពីការបង្រៀនចេញពីសៀវភៅណាក្រៅពីសៀវភៅដែលមាននៅនឹងមុខយើងស្រាប់នោះទេ។ ”
Rudolf Steiner
សាលាអន្តរជាតិបាមប៊ូចាយ៉ាគឺជាសាលាឯកជនទ្វេភាសាមានភាសាខ្មែរនិងអង់គ្លេសដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងសៀមរាប រួមជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រួសាររបស់ពួកយេីង។
ដោយបានបើកដំណើរការតាំងពីឆ្នាំ២០១៨ យើងផ្ដល់ការសិក្សាបែបសិស្សមជ្ឈមណ្ឌលតាមរយៈកម្មវិធីសិក្សាបែប Waldorf-Steiner ដែលបរិបទសិក្សាមានលក្ខណៈពិសេសនិងហ៊ុមព័ទ្ធដោយបរិស្ថានធម្មជាតិសម្រាប់សិស្សានុសិស្សនៅថ្នាក់មត្តេយ្យនិងបឋមសិក្សា។
យើងបង្រៀនដោយការចូលរួមធ្វើដោយផ្ទាល់ រួមផ្សំនឹងកម្មវិធីសិក្សា Waldorf ដែលការអភិវឌ្ឍមានលក្ខណៈសមស្របនិងមានការចាក់គ្រឹះលើការអនុវត្តដោយផ្ទាល់ដើម្បីបង្កើតបរិស្ថានមួយដែលសិស្សានុសិស្សអាចវិវឌ្ឍការងឿងឆ្ងល់ ការយល់ពីសង្គម និងថាមពលរាងកាយ។
យើងនិងសិស្សានុសិស្សធ្វើការស្វែងរកជាមួយគ្នានូវភាពស្រស់ស្អាត ឱកាស និងស្មារតីតស៊ូនៃតម្លៃនៃភាពជាមនុស្សដែលជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យប្រកបទៅដោយឧត្ដមគតិនិងការត្រិះរិះពិចារណាលើអ្វីដែលពួកគេធ្វើជាមួយនឹងភាពក្លាហាននិងទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។
យើងផ្ដល់នូវបរិយាកាសសិក្សាដែលមានការរាប់បញ្ចូលនិងមានសុវត្ថិភាពដែលពោរពេញទៅដោយសោភ័ណភាពធម្មជាតិនិងជាកន្លែងដែលចំណាប់អារម្មណ៍និងទេពកោសល្យរបស់សិស្សានុសិស្សទាំងអស់ត្រូវបានឱ្យតម្លៃនិងលើកទឹកចិត្តតាមការឆ្លុះបញ្ចាំងលើជីវិតជាក់ស្ដែង។
យើងជឿជាក់លើការតាំងចិត្តរបស់សមាជិកសហគមន៍របស់យើងក្នុងការសហការយ៉ាងខ្ជាប់ខ្ជួនដើម្បីសាងទំនាក់ទំនងដ៏រឹងមាំដោយប្រើប្រាស់ការសន្ទនាដោយផ្ទាល់ ច្បាស់លាស់ និងបើកចំហ។
សាលាអន្តរជាតិបាមប៊ូចាយ៉ាក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជាមានទំហំ២ហិចតាដែលពោរពេញទៅដោយដើមឈើ ទីវាល និងស្រះដែលមានរយៈពេលត្រឹមតែ៨នាទីប៉ុណ្ណោះពីទីក្រុងសៀមរាប។
ថ្នាក់រៀន បណ្ណាល័យ ទីធ្លាកីឡា អាងហែលទឹក និងសួនច្បារធម្មជាតិផ្តល់បរិស្ថានធម្មជាតិដែលពោរពេញដោយភាពស្រស់ស្រាយសម្រាប់ការរៀនទាំងក្នុងនិងក្រៅថ្នាក់។
ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗពីសាលាអន្តរជាតិបាមប៊ូចាយ៉ា
អប់រំទ្វេភាសាតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា
© 2024- រក្សាសិទ្ធិគ្រប់យ៉ាងដោយ -
បង្កើតជាមួយ
ដោយ Olive & Lake