សំណួរដែលសួរញឹកញាប់

សាលាអន្តរជាតិ​ បាមប៊ូចាយ៉ា

សូមឱ្យយើងឆ្លើយសំណួរលោកអ្នក

មានសំណួរមែនទេ? សូមកុំមើលទៅឆ្ងាយ! សំណួរដែលយើងត្រូវបានសួរញឹកញាប់អាចផ្ដល់ភាពងាយស្រួលដល់លោកអ្នកក្នុងការរកចម្លើយដែលអ្នកចង់ដឹងពីសាលាអន្តរជាតិបាមប៊ូចាយ៉ាបាន។ ប្រសិនបើលោកអ្នកមិនអាចរកចម្លើយដែលអ្នកចង់បាននៅទីនេះ សូមកុំស្ទាក់ស្ទើរក្នុងការទំនាក់ទំនងមកកាន់យើងដើម្បីស្វែងរកព័ត៌មានដែលលោកអ្នកត្រូវការ។

ថ្លៃសិក្សា

  • ថ្លៃសិក្សាប្រចាំឆ្នាំរបស់យើងបច្ចុប្បន្នគឺ$៤៩៨០។
  • ថ្លៃបរិក្ខារតម្រូវឱ្យបង់ជារៀងរាល់ឆ្នាំទាំងសិស្សថ្មីនិងសិស្សចាស់
  • ថ្លៃនេះត្រូវបានចំណាយលើការរក្សាអនាម័យនៅក្នុងបរិវេណអគារ ការថែទាំគ្រឿងបរិក្ខារនិងអភិវឌ្ឍបច្ចេកទេស និងការវិវឌ្ឍនៅសាលាបាមប៊ូចាយ៉ានាពេលអនាគតឱ្យកាន់តែប្រសើរឡើង។
  • ថ្លៃបរិក្ខារក្នុងមួយឆ្នាំគឺ$៦០០
  • បញ្ចុះតម្លៃ៥%លើថ្លៃសិក្សាសម្រាប់កូនទី២ (មិនរាប់បញ្ចូលថ្លៃបរិក្ខារ/ថ្លៃចុះឈ្មោះចូលរៀន)
  • ប្រសិនបើមានការស្នើសុំពីគ្រួសារដែលប្រើថវិការផ្ទាល់ខ្លួនក្នុងការបង់ប្រាក់ កូនទី២ ទី៣ និងទី៤អាចនឹងទទួលបានការបញ្ចុះតម្លៃដល់១០%លើថ្លៃសិក្សា (មិនរាប់បញ្ចូលថ្លៃចុះឈ្មោះចូលរៀន ថ្លៃបរិក្ខារ​ -ល-)។
  • ពួកយើងពុំមានការបញ្ចុះតម្លៃសម្រាប់សិស្សណាដែលបន្តថ្ងៃឈប់សម្រាកបន្ថែម ឬឈឺនោះទេ។

កម្មវិធីសិក្សានិងកម្មវិធីផ្សេងៗ

  • កម្មវិធីសិក្សាបែប Waldorf ផ្អែកទៅលើការអប់រំរបស់ទស្សនវិទូនិងអ្នកវិទ្យាសាស្រ្ត Rudolf Steiner
  • មានដើមកំណើតនៅប្រទេសអាល្លឺម៉ង់និងត្រូវបានប្រើប្រាស់ទូទាំងពិភពលោក ហើយមានអាយុកាលជាង១០០ឆ្នាំមកហើយ
  • ផ្តោតលើការយល់របស់ Steiner អំពីការអភិវឌ្ឍរបស់កុមារជាមួយនឹងការផ្តោតសំខាន់លើការអនុវត្តជាក់ស្ដែង ការស្រមើស្រមៃ ការពិត និងភាពស្រស់ស្អាតនៃពិភពលោកខណៈពេលដែលកំពុងលូតលាស់ឆ្ពោះទៅរកការសិក្សាដ៏ឧត្តុងឧត្ដម
  • មុខវិជ្ជាទាំងអស់ដែលសមស្របទៅតាមអាយុរបស់កុមារត្រូវបានបង្រៀនយ៉ាងស្អិតរមួតនិងស៊ីជម្រៅចាប់ពីថ្នាក់ទី១ឡើងទៅ នៅពេលដែលកុមារត្រៀមខ្លួនរួចរាល់ក្នុងការរៀនពីប្រធានបទទាំងនោះ
  • សិល្បៈមិនត្រឹមតែជាថ្នាក់ដែលត្រូវបង្រៀនដាច់ដោយឡែកនោះទេ​ តែក៏ជាវិធីសាស្រ្តដែលត្រូវបានប្រើប្រាស់ក្នុងការបង្រៀនមុខវិជ្ជាផ្សេងៗដែលផ្សារភ្ជាប់កុមារទៅនឹងប្រធានបទនិងធ្វើឱ្យការរៀនសូត្រកាន់តែមានភាពប្រសើរឡើង
  • ការសិក្សាត្រូវបានផ្តោតសំខាន់លើការអភិវឌ្ឍរបស់កុមារទាំងផ្នែកកាយសម្បទា ការរៀនសូត្រ សង្គម និងសតិអារម្មណ៍
  • គ្រប់មុខវិជ្ជាទាំងអស់ត្រូវបានបង្រៀនដោយភាពច្នៃប្រឌិតនិងកាន់តែមានប្រសិទ្ធភាពជាមួយនឹងការរួមបញ្ចូលនូវមុខវិជ្ជាផ្សេងៗដែលធ្វើឱ្យការសិក្សាមានការគ្របដណ្ដប់ទៅលើគ្រប់ផ្នែកផ្សេងៗជាច្រើនទៀត
  • គ្រប់មុខវិជ្ជាទាំងអស់មានការផ្សារភ្ជាប់និងមានទំនាក់ទំនងគ្នាតាំងពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៨
  • រៀនតាមរយៈការចូលរួមធ្វើដោយផ្ទាល់ ពុំមានសៀវភៅពុម្ពនោះទេ សិស្សានុសិស្សបង្កើតសៀវភៅមេរៀនគោលដោយខ្លួនឯងដើម្បីបង្ហាញពីការយល់ទៅលើប្រធានបទដែលពួកគាត់រៀន។
  • គ្រប់មុខវិជ្ជាក្នុងឆ្នាំសិក្សានីមួយៗត្រូវបានបង្រៀនដូចគ្នា គ្រាន់តែពេលវេលាអាចនឹងខុសគ្នាទៅនឹងសាលាដទៃ (និងអាស្រ័យលើការអភិវឌ្ឍរបស់កុមារនីមួយៗ)​ ដោយយើងផ្អែកទៅលើទ្រឹស្ដីអប់រំរបស់ Steiner អំពីការអភិវឌ្ឍរបស់កុមារ ពិសេសមុខវិជ្ជាដែលឆ្លើយតបទៅនឹងតម្រូវការរបស់កុមារនៅតាមដំណាក់កាលនីមួយៗ
  • ការចូលរួមការធ្វើដោយដៃក្នុងការស្វែងរកគោលដៅនិងអត្ថន័យការងារដែលយើងធ្វើ ការផ្សារភ្ជាប់ចិត្តគំនិតទៅនឹងក្ដីស្រឡាញ់ទៅលើការរៀនសូត្រ​ ការស្រមើស្រមៃនិងការផ្ដល់តម្លៃទៅលើសេចក្ដីពិតនិងសោភ័ណភាពពិភពលោក និងការយល់កាន់តែទូលំទូលាយនិងស៊ីជម្រៅទៅលើប្រធានបទនាំឆ្ពោះទៅរកការអនុវត្តជាក់ស្ដែងនិងការងឿងឆ្ងល់ក្នុងជីវិត។
  • យើងបង្រៀនដោយការចូលរួមធ្វើដោយផ្ទាល់រួមផ្សំនឹងកម្មវិធីសិក្សាដែលការអភិវឌ្ឍមានលក្ខណៈសមស្របនិងមានការចាក់គ្រឹះលើការអនុវត្តដោយផ្ទាល់ដើម្បីបង្កើតបរិស្ថានមួយដែលសិស្សានុសិស្សអាចវិវឌ្ឍការងឿងឆ្ងល់ ការយល់ពីសង្គម និងថាមពលរាងកាយ។
  • យើងនិងសិស្សានុសិស្សធ្វើការស្វែងរកជាមួយគ្នានូវភាពស្រស់ស្អាត ឱកាស និងស្មារតីតស៊ូនៃតម្លៃនៃភាពជាមនុស្សដែលជួយឱ្យពួកគេក្លាយជាមនុស្សពេញវ័យប្រកបទៅដោយឧត្ដមគតិនិងការត្រិះរិះពិចារណាលើអ្វីដែលពួកគេធ្វើជាមួយនឹងភាពក្លាហាននិងទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។
  • យើងផ្ដល់នូវបរិយាកាសសិក្សាដែលមានការរាប់បញ្ចូលនិងមានសុវត្ថិភាពដែលពោរពេញទៅដោយសោភ័ណភាពធម្មជាតិ​និងជាកន្លែងដែលចំណាប់អារម្មណ៍និងទេពកោសល្យរបស់សិស្សានុសិស្សទាំងអស់ត្រូវបានឱ្យតម្លៃនិងលើកទឹកចិត្តតាមការឆ្លុះបញ្ចាំងលើជីវិតជាក់ស្ដែង។
  • កម្មវិធីសិក្សា Waldorf ត្រូវបានបង្កើតឡើងដោយទស្សនវិទូនិងអ្នកវិទ្យាសាស្រ្តនៅប្រទេសអាល្លឺម៉ង់និងមានអាយុកាលជាង១០០ឆ្នាំមកហើយដែលត្រូវបានប្រើប្រាស់នៅជាង៧០ប្រទេសនៅជុំវិញពិភពលោក ពិសេសកំពុងមានការរីករាលដាលយ៉ាងខ្លាំងនៅអាស៊ីក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ
  • ការរៀនដោយការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា (រាងកាយ អារម្មណ៍ សង្គម បញ្ញា និងចិត្តគំនិត)
  • រៀនតាមរយៈការលេងនិងសិល្បៈច្នៃប្រឌិត រឿងនិទាន ការធ្វើចលនា និងបទពិសោធន៍ជាក់ស្ដែង

ការបង្រៀនផ្អែកទៅលើការអភិវឌ្ឍរបស់កុមារដូចជា៖

  • ការសង្កត់ធ្ងន់លើការលេងនិងការធ្វើត្រាប់តាមនៅថ្នាក់មត្តេយ្យ នៅពេលដែលពួកគេកំពុងតែអភិវឌ្ឍការស្រមើស្រមៃនិងកាយសម្បទា អារម្មណ៍ និងទំនាក់ទំនងសង្គម
  • ការរៀនអក្សរមាននៅថ្នាក់ទី១ នៅពេលដែលពួកគេគិតអ្វីមួយជារូបភាពដែលវាមិនមែនគ្រាន់តែជាសម្លេងនិងរូបរាងអក្សរនោះទេ
  • ការរៀនពីជម្រកនិងកសិកម្មមាននៅថ្នាក់ទី៣ នៅពេលដែលពួកគេមានអារម្មណ៍កាត់ផ្ដាច់ពីពិភពលោក ហើយការរៀនពីប្រធានបទទាំងនេះជួយផ្សារភ្ជាប់ពួកគេទៅនឹងមនុស្សកាលពីអតីតកាលនិងរបៀបដែលមនុស្សរស់នៅ
  • ការរៀនពីប្រវត្តិសាស្រ្តនៃភាពចលាចលនិងបដិវត្តមាននៅថ្នាក់ទី៨ នៅពេលពួកគេព្យាយាមរុញច្រានមនុស្សពេញវ័យចេញពីជីវិតរបស់ពួកគេនិងស្វែងរកភាពឯករាជ្យរបស់ខ្លួនឯង
  • សម្រាប់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅនិងបង្កើននូវទំនួលខុសត្រូវ ក្នុងកម្មវិធីសិក្សាបែប Waldorf យើងបានបញ្ចូលនូវ៖
    • ការចូលរួមធ្វើសកម្មភាពដោយផ្ទាល់ប្រកបដោយភាពច្នៃប្រឌិតដើម្បីពង្រឹងដល់ការសិក្សា
    • ការគូររូបនិងការផាត់ពណ៌
    • ការដាំដំណាំ – ការដាំដុះនិងការថែទាំរុក្ខជាតិ និងការធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងធម្មជាតិ
    • ការចម្អិនអាហារនិងការរៀបចំ – ទាំងម្ហូបជាតិនិងអន្តរជាតិ
    • ការធ្វើចលនា – ការរៀនដោយការធ្វើ ការលេងល្បែងជាក្រុម ការរាំរបាំប្រពៃណី និងការហាត់យ៉ូហ្គាជាដើម។
    • ល្ខោន/ថ្នាក់សម្ដែង
    • តូរ្យតន្រ្តីនិងច្រៀងចម្រៀង
    • កីឡានិងល្បែងសិក្សា
    • ម៉ោងរោងជាង
  • មាន!
  • យើងមានដំណើរទស្សនកិច្ចនៅក្នុងស្រុកជាច្រើនដែលសិស្សានុសិស្សយើងចូលរួមដូចជា៖ ផ្សារក្នុងតំបន់ សួនច្បារ សិក្ខាសាលាសិប្បកម្ម និងប្រាសាទអង្គរវត្តជាដើម
  • ការវាយតម្លៃហានិភ័យត្រូវបានបំពេញជាមុនសម្រាប់គ្រប់ដំណើរទស្សនកិច្ចនៅក្នុងតំបន់ ហើយគ្រួសារសិស្សនឹងទទួលបានព័ត៌មុនពេលយើងមានដំណើរទស្សនកិច្ចនីមួយៗ
  • ក្រុមគ្រួសារទាំងអស់មានការចុះហត្ថលេខាលើបែបបទនៃកិច្ចព្រមព្រៀងសម្រាប់កូនៗដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សានៅពេលដែលគាត់ចុះឈ្មោះចូលរៀននៅបាមប៊ូចាយ៉ា។
  • កីឡានិងល្បែងសិក្សាត្រូវបានបញ្ចូលនៅក្នុងកម្មវិធីសិក្សាបែប Waldorf នៅបាមប៊ូចាយ៉ា
  • យើងក៏មានថ្នាក់យ៉ូហ្គានិងហែលទឹកជារៀងរាល់សប្ដាហ៍ផងដែរ
  • ឱកាសក្នុងការចូលរួមសកម្មភាពកីឡាខាងក្រៅបន្ថែមដូចជា៖​ កីឡាវាយកូនគោល បាល់ទាត់ និងល្បុក្កតោ
  • សម្រាប់សិស្សពីថ្នាក់ទី១ទៅ ពួកគេមានម៉ោងហែលទឹកដែលរៀននៅក្នុងអាងហែលទឹកបែបធម្មជាតិរបស់យើង (ពុំមានប្រើសារធាតុគីមីឬអំបិលដែលទឹកត្រូវបានចម្រុះដោយរុក្ខជាតិ)
  • មាន!
  • តូរ្យតន្រ្តីគឺមានបញ្ចូលនៅក្នុងកម្មវិធីសិក្សាបែប Waldorf នៅបាមប៊ូចាយ៉ា
  • ការច្រៀងចម្រៀងជារៀងរាល់ថ្ងៃ
  • សិស្សពីថ្នាក់ទី១ដល់ថ្នាក់ទី៩មានរៀនឧបករណ៍តន្រ្តី
  • ការរៀនឧបករណ៍តន្រ្តីនៅបាមប៊ូចាយ៉ាជួយបង្កើនឱ្យសិស្សមានការចងចាំពាក្យ មានការសហការគ្នាល្អរវាងដៃនិងភ្នែក ការដឹងពីទីតាំងរបស់ខ្លួនឯង និងមានជំនាញក្នុងការរៀនអក្សរ។
  • ដូចការលេងកីឡាដែរ ក្មេងៗអាចអភិវឌ្ឍការសហការរវាងដៃនិងភ្នែកនៅពេលពួកគេលេងឧបករណ៍តន្រ្តីដែលជួយដល់ការអភិវឌ្ឍខួរក្បាលទាំងសងខាងរបស់ពួកគេធ្វើឱ្យការរៀនពីរភាសាកាន់តែមានភាពប្រសើរឡើង ហើយនៅក្នុងពេលជាមួយគ្នាក៏ជួយពង្រឹងភាពច្នៃប្រឌិតរបស់ពួកគេផងដែរ។
  • សារៈសំខាន់របស់តូរ្យតន្រ្តីនៅក្នុងការសិក្សាមិនត្រឹមតែមានក្នុងការសិក្សាបែប Waldorf ប៉ុណ្ណោះទេ។ មានការសិក្សាស្រាវជ្រាវជាច្រើនដែលបានបង្ហាញពីអត្ថប្រយោជន៍នៃតូរ្យតន្រ្តីដែលនៅក្នុងនោះមានដូចជា៖
    • មានការវិវឌ្ឍផ្នែកអារម្មណ៍តាមរយៈការពង្រឹងនូវទំនុកចិត្តនិងការសហការជាក្រុម
    • មានការរំញោចដល់ការរីកចម្រើនខួរក្បាល
    • មានការចងចាំលំនាំតាមរយៈការធ្វើម្ដងហើយម្ដងទៀតនិងការសង្កេត
    • ជួយពង្រឹងការចងចាំនិងជំនាញការសរសេរតាមអាន
    • ពង្រឹងសមត្ថភាពក្នុងការគិតដូចជាការមានហេតុផល ការចងចាំ និងការយកចិត្តទុកដាក់
    • ពង្រឹងមូលដ្ឋានគ្រឹះក្នុងការដោះស្រាយចំណោទគណិតវិទ្យា
    • អភិវឌ្ឍសមត្ថភាពក្នុងការអានតាមរយៈការបញ្ចេញសម្លេង ការរៀបពាក្យ និងការប្រើសម្លេង
    • បង្កើនការយល់ដឹងពីសង្គម
    • រៀនភាសាទីពីរដោយងាយស្រួល
    • អភិវឌ្ឍការសហការរវាងដៃនិងភ្នែកកាន់តែល្អតាមរយៈការលេងឧបករណ៍ភ្លេងនិងការធ្វើចលនាជាមួយតន្រ្តី
    • បង្កើនការបង្ហាញពីសិល្បៈនិងអារម្មណ៍ខ្លួនឯង

ភាសា

  • យើងជាសាលាអន្តរជាតិទ្វេភាសាដែលគ្រប់ថ្នាក់បង្រៀនជាទ្វេភាសាមានភាសាខ្មែរនិងអង់គ្លេស
  • ទាំងកម្មវិធីសិក្សាភាសាខ្មែរនិងអង់គ្លេសផ្អែកលើការអភិវឌ្ឍរបស់កុមារតាមទស្សនវិជ្ជាអប់រំ (Waldorf) ដែលមានអាយុកាលជាង១០០ឆ្នាំមក ហើយដោយបានរៀបចំសិស្សានុសិស្សទៅតាមកម្រិតថ្នាក់នីមួយៗ។
  • យើងបង្រៀនកុមារឱ្យមានការស្រឡាញ់និងមានមោទនភាពខ្ពស់ចំពោះភាសា វប្បធម៌ និងប្រពៃណីខ្មែរដ៏ឧត្ដុងឧត្ដមរបស់ពួកគេ។
  • នៅបាមប៊ូចាយ៉ា ពួកយើងក៏មានបង្ហាញពីទិដ្ឋភាពអន្តរជាតិដល់កុមារនីមួយៗដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតដែលពោរពេញទៅដោយឱកាស។
  • មេរៀនគោលដែលបង្រៀនជាភាសាខ្មែរមាន ភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម និងវិទ្យាសាស្រ្ត
  • អាស្រ័យទៅតាមតម្រូវការរបស់គ្រួសារនីមួយៗ ពួកគាត់អាចជ្រើសរើសការផ្ដោតសំខាន់ទៅលើភាសាខ្មែរឬអង់គ្លេស
  • បាន
  • សូមដឹងថា មេរៀនប្រចាំថ្ងៃត្រូវបានបង្រៀនដោយលាយបញ្ចូលគ្នារវាងភាសាខ្មែរនិងភាសាអង់គ្លេស ដូច្នេះសិស្សានុសិស្សនឹងជួបនិងប្រើប្រាស់ភាសាទាំងពីរជាប្រចាំ
  • មុននឹងចូលរៀននៅបាមប៊ូចាយ៉ា គ្រួសារគួរតែផ្ស៊ាំកូនៗរបស់ខ្លួនជាមួយនឹងមេសូត្រ បទចម្រៀងក្មេងៗ និងរឿងនិទានជាភាសាខ្មែរនិងអង់គ្លេស
  • គ្រប់សិស្សដែលបានចុះឈ្មោះចូលរៀនទាំងអស់ដែលមានអាយុលើសពី៤ឆ្នាំនឹងត្រូវធ្វើការវាយតម្លៃដើម្បីកំណត់កម្រិតភាសាខ្មែរនិងអង់គ្លេសដើម្បីឱ្យលោកគ្រូអ្នកគ្រូអាចធ្វើការកំណត់នូវតម្រូវការរបស់ពួកគេ។

សុខភាពនិងសុវត្ថិភាព

  • បាមប៊ូចាយ៉ានឹងធ្វើតាមការណែនាំរបស់រដ្ឋាភិបាលក្នុងនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់អនុវត្តនៅសាលារៀន។ ការណែនាំនៃបទបញ្ញាត្តិទូទៅមានដូចជា៖
    • ការរក្សាអនាម័យយ៉ាងម៉ត់ចត់និងការបាញ់សម្លាប់មេរោគលើគ្រឿងបរិក្ខារទាំងអស់មុននឹងចាប់ផ្ដើមបើកដំណើរការសាលាជាថ្មីដែលមានដូចជា បណ្ណាល័័យ បន្ទប់ទឹក បន្ទប់ពិសោធន៍ បន្ទប់រៀននិងទីធ្លាលេង និងការរក្សាសីតុណ្ហភាពនៅក្នុងថ្នាក់មិនឱ្យទាបជាង២៤អង្សារសេផងដែរ
    • បើកទ្វារនិងបង្អួចឱ្យខ្យល់ចេញចូលបានល្អនិងរក្សាគម្លាតតុដាច់ពីគ្នាដោយមានកំណត់ចំនួនសិស្សតិចជាង២៥នាក់ក្នុងមួយថ្នាក់។
    • ការជួបជុំគ្នាពេលព្រឹកនឹងប្រព្រឹត្តទៅជាក្រុមតូចៗ
    • មានការត្រួតពិនិត្យកម្ដៅនៅច្រកចូលខាងមុខសាលា ប្រសិនបើនរណាម្នាក់មានកម្ដៅខ្ពស់ជាង៣៧.៥អង្សារសេនឹងត្រូវបញ្ជូនទៅផ្ទះវិញឬទៅកាន់មន្ទីរពេទ្យដើម្បីឱ្យមានការត្រួតពិនិត្យជាបន្ទាន់
    • សិស្សឬបុគ្គលិកដែលទើបត្រឡប់មកពីបរទេសវិញនឹងត្រូវអនុញ្ញាតឱ្យសម្រាកដើម្បីធ្វើច​ត្តា​ឡី​ស័ក ហើយសម្រាប់អ្នកដទៃទៀតវិញត្រូវហាមឃាត់មិនឱ្យធ្វើដំណើរដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការឆ្លងវីរុស។
    • គោលការណ៍ណែនាំស្តីពីការប្រុងប្រយ័ត្នដូចជាការលាងដៃឱ្យបានទៀងទាត់និងការពាក់ម៉ាស់ក៏ត្រូវអនុវត្តផងដែរ។
  • ចាប់តាំងពីសាលាបើកដំណើរការនៅឆ្នាំ២០១៨មក យើងតែងតែធ្វើតាមគោលការណ៍ណែនាំស្តីពីការប្រុងប្រយ័ត្នដូចខាងលើជាមួយនឹងការអនុវត្តការលាងដៃឱ្យបានទៀងទាត់ រៀនជាក្រុមតូចៗ ព្រមទាំងការរៀបចំឱ្យមានខ្យល់ចេញចូលល្អនិងមានកាលវិភាគសម្អាតយ៉ាងម៉ត់ចត់។

បាមប៊ូចាយ៉ានឹងគោរពតាមអនុសាសន៍របស់រដ្ឋាភិបាលទាក់ទងទៅនឹងការឱ្យបុគ្គលិកពាក់ម៉ាស់។

  • យើងពុំមានគ្រូពេទ្យឬគិលានុប្បដ្ឋាយិកានៅប្រចាំការនៅសាលានោះទេ
  • តែបុគ្គលិកយើងជាច្រើនបានទទួលការបណ្ដុះបណ្ដាលពីការសង្រ្គោះបឋម ព្រមទាំងមានវិញ្ញាបនបត្របញ្ជាក់ការចូលរួម
  • ឧបករណ៍សង្គ្រោះបឋមយើងអាចរកបានគ្រប់ទីតាំងដែលបានកំណត់នៅជុំវិញបរិវេណសាលា
  • បុគ្គលិកយើងធ្វើការបំពេញក្រដាស​​នៃឧប្បត្តិហេតុដែលបានកើតឡើងសម្រាប់របួសតូចៗដើម្បីផ្តល់ព័ត៌មានដល់គ្រួសារ
  • ក្នុងករណីដែលតម្រូវឱ្យមានការព្យាបាលពីគ្រូពេទ្យ សាលានឹងធ្វើការទំនាក់ទំនងទៅគ្រួសារហើយការព្យាបាលនឹងត្រូវបានរៀបចំ

ព័ត៌មានទូទៅ

  • ទ្វារសាលាបើកនៅម៉ោង ៧ៈ៣០ព្រឹកសម្រាប់ថ្នាក់បឋមនិង៧ៈ៤០សម្រាប់ថ្នាក់មត្តេយ្យ
  • សិស្សានុសិស្សទាំងអស់ត្រូវមកដល់សាលាត្រឹមម៉ោង​ ៧ៈ៥០ព្រឹក
  • សាលាចប់នៅម៉ោង៣រសៀលសម្រាប់ថ្នាក់មត្តេយ្យនិងម៉ោង៣ៈ១០រសៀលសម្រាប់ថ្នាក់បឋម
  • គ្រួសារទាំងអស់តម្រូវឱ្យមកទទួលកូនៗត្រឡប់ទៅវិញក្នុងរយៈពេល១០នាទីនៅពេលចប់ថ្នាក់
  • នៅពេលខាងមុខយើងនឹងមានកម្មវិធីក្រៅម៉ោងសិក្សាពីម៉ោង៣ៈ១០រសៀលដល់ម៉ោង៥ៈ៣០ល្ងាចសម្រាប់សិស្សដែលបានចុះឈ្មោះ (មានបង់ថ្លៃបន្ថែមចំពោះសេវានេះ)។ ក្នុងពេលបច្ចុប្បន្ន យើងពុំមានផ្ដល់នូវសេវានេះទេ។
  • មិនបានទេសម្រាប់សិស្សនៅមត្តេយ្យ K2 និងបឋមសិក្សា
  • កម្មវិធីសិក្សាកន្លះថ្ងៃជាជម្រើសសម្រាប់ថ្នាក់មត្តេយ្យ Pre-K និងមត្តេយ្យ K1 (ទទួលទៅផ្ទះវិញនៅម៉ោង១២ៈ៣០ថ្ងៃត្រង់ បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួច)
  • កម្មវិធីសិក្សាបាមប៊ូចាយ៉ាជាការរៀនដែលបញ្ចូលនូវបទពិសោធន៍រៀនសូត្រពេញលេញហើយសិស្សានុសិស្សទាំងអស់ត្រូវបានរំពឹងក្នុងការចូលរួមគ្រប់ផ្នែកទាំងអស់នៃកម្មវិធីសិក្សាដ៏ច្នៃប្រឌិតនិងស៊ីជម្រៅរបស់ពួកយើង
  • ថ្នាក់មត្តេយ្យ (អាយុ១.៥-៦ឆ្នាំ) ដល់ថ្នាក់ទី៩ (អាយុ១៣-៨៤ឆ្នាំ) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
  • ថ្នាក់មត្តេយ្យ៖ មាន២នាក់ ១នាក់និយាយខ្មែរជាភាសាកំណើតនិង១នាក់និយាយអង់គ្លេសជាភាសាកំណើត
  • នៅថ្នាក់បឋម៖ គ្រូបន្ទុកថ្នាក់ជាគ្រូនិយាយខ្មែរជាភាសាកំណើត ហើយសម្រាប់ថ្នាក់អង់គ្លេសបង្រៀនដោយគ្រូដែលនិយាយភាសាអង់គ្លេសជាភាសាកំណើត។ មុខវិជ្ជាផ្សេងៗត្រូវបានបង្រៀនលាយគ្នារវាងភាសាអង់គ្លេសនិងខ្មែរ
  • ជំនួយបន្ថែមទៅលើការសិក្សានឹងត្រូវបានរៀបចំ ប្រសិនបើចាំបាច់
  • នៅបាមប៊ូចាយ៉ា យើងមានសមភាពគ្នារវាងគ្រូដែលនិយាយភាសាខ្មែរនិងគ្រូដែលនិយាយភាសាអង់គ្លេស

បច្ចុប្បន្នយើងមានគ្រូជនជាតិអាមេរិក អង់គ្លេស កាណាដា ន័រវែស អៀរឡង់ ជប៉ុន និងម៉ាឡេស៊ី។

  • ច្រើនបំផុត១២-១៦នាក់សម្រាប់ថ្នាក់មត្តេយ្យ
  • ច្រើនបំផុត២០នាក់សម្រាប់ថ្នាក់ទី១និងទី២
  • ច្រើនបំផុត២៤នាក់សម្រាប់ថ្នាក់ទី៣ឡើងទៅ
  • នៅឆ្នាំ២០២៤-២០២៥ យើងអាចមានសិស្សច្រើនបំផុត១៧៨នាក់នៅបាមប៊ូចាយ៉ា នៅឆ្នាំ២០២៥-២០២៦និងឆ្នាំបន្តបន្ទាប់ទៀតចំនួននេះនឹងកើនឡើង២៤នាក់បន្ថែមជារៀងរាល់ឆ្នាំ
  • មាន! ជម្រើសអាហារសុខភាពដែលមានបន្លែ ព្រមទាំងមានសាច់/ត្រីជាអាហារគោល និងបាយអង្ករសម្រូប ដំឡូងជ្វា ល្ពៅ –ល– ជាអាហារបន្ថែម។
  • អាហារថ្ងៃត្រង់យើងត្រូវចម្អិននៅសាលាដោយក្រុមចុងភៅមកពីភោជនីយដ្ឋានហេវិន HAVEN នៅសៀមរាប
  • យើងផ្ដល់អាហារសម្រន់ដល់សិស្សានុសិស្សទាំងអស់ដែលជាទូទៅពួកគេជាអ្នកចូលរួមរៀបចំដោយខ្លួនឯងផ្ទាល់
  • សម្រាប់សិស្សបឋម យើងផ្ដល់ទឹកប្រូបាយអូទិច Kefir នៅពេលញ៉ាំអាហារសម្រន់
  • ពុំមាននោះទេ ប៉ុន្តែយើងអាចជួយផ្សារភ្ជាប់លោកអ្នកជាមួយគ្រួសារផ្សេងទៀតក្នុងបាមប៊ូចាយ៉ា ដូច្នេះលោកអ្នកអាចជួយគ្នាក្នុងការយកកូនមកសាលានិងទទួលត្រឡប់ទៅផ្ទះវិញជាមួយគ្នាបាន​
  • យើងមានទីតាំងត្រឹមតែ៨ទៅ១០នាទីពីក្រុងសៀមរាបដោយ tuk-tuk និង១នាទីពីវត្តចកតែប៉ុណ្ណោះ ​
  • គ្រប់គ្រួសារទាំងអស់តម្រូវឱ្យមានធានារ៉ាប់រងផ្ទាល់ខ្លួនក្នុងការធ្វើដំណើរ/ការព្យាបាលសម្រាប់កូនៗរបស់គាត់ចំពោះសិស្សណាដែលមានការចូលរួមនៅក្នុងដំណើរទស្សនកិច្ចសិក្សា
  • គ្រប់គ្រួសារទាំងអស់មានការចុះហត្ថលេខាលើកិច្ចព្រមព្រាងទូទៅសម្រាប់កូនៗក្នុងការចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាក្នុងស្រុកនៅពេលដែលធ្វើការចុះឈ្មោះចូលរៀននៅបាមប៊ូចាយ៉ា
  • ស្វែងរកក្នុង Google Maps បានដោយវាយ Bambujaya International School
  • ធ្វើដំណើរ៨ទៅ១០នាទីពីក្រុងសៀមរាប
  • ធ្វើដំណើរ៥នាទីពីសាកលវិទ្យាល័យបៀលប្រាយ (BBU)
  • ១នាទីពីវត្តចក
  • នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ
  • ទីតាំងមាននៅលើគេហទំព័រ/ទំព័រហ្វេសប៊ុករបស់យើង
  • What3Words location is spirits.lyricist.dreams