សហគមន៍បាមប៊ូចាយ៉ា

សាលាអន្តរជាតិបាមប៊ូចាយ៉ា

នៅបាមប៊ូចាយ៉ា សហគមន៍គ្រួសារពិតជាមានសារៈសំខាន់ណាស់។ ក្រុមគ្រួសារទាំងអស់ត្រូវបានលើកទឹកចិត្តក្នុងការចូលរួមជាមួយពួកយើងក្នុងបទពិសោធន៍រៀនសូត្រទាំងក្នុងនិងក្រៅថ្នាក់និងនៅក្រៅសាលា។ គ្រួសាររបស់យើងចង់ដឹងថាកូនៗរបស់គាត់កំពុងតែរៀនពីអ្វី ដូច្នេះពួកគាត់អាចមកចូលរួមក្នុងថ្នាក់មួយចំនួនជាមួយនឹងកូនៗរបស់ពួកគាត់បាន។ គ្រួសារក៏នឹងត្រូវបានអញ្ជើញឱ្យចូលរួមសិក្ខាសាលាគ្រួសារដែលយើងនឹងពិភាក្សាពីរបៀបរៀនដែលមានប្រសិទ្ធភាពសម្រាប់ក្មេងៗនិងការសហការរវាងគ្រួសារនិងសាលាក្នុងការជួយគាំទ្រពួកគេឱ្យបានកាន់តែច្រើន។​​​​ ពួកយើងនឹងព្យាយាមផ្តល់ព័ត៌មានចុងក្រោយដែលទាក់ទងនឹងការសិក្សានៅបាមប៊ូចាយ៉ាទៅក្រុមគ្រួសារឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ព្រឹត្តិការណ៍

កុំភ្លេចចូលមើលប្រតិទិននិងការចែករំលែកផ្សេងៗលើគេហទំព័ររបស់យើងដើម្បីទទួលបានព័ត៌មាននិងព្រឹត្តិការណ៍ថ្មីៗ។

ប្រតិទិនសាលា

ចូលរួមជាមួយពួកយើង

ក្រុមគ្រួសារបាមប៊ូចាយ៉ាគឺពិតជាដើរតួយ៉ាងសំខាន់សម្រាប់ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់សាលាបែប​ Waldorf និងការរីកលូតលាស់នៃសហគមន៍នៅក្នុងខេត្តសៀមរាប។ ដោយការជួយនិងចូលរួមជាមួយសាលា លោកអ្នកមិនត្រឹមតែអាចចែករំលែកពីបទពិសោធន៍ការសិក្សារបស់កូនលោកអ្នកនោះទេ លោកអ្នកក៏អាចផ្តល់និងជះឥទ្ធិពលដោយផ្ទាល់ទៅលើគុណភាពនៃសហគមន៍ដែលកូនរបស់លោកអ្នកកំពុងតែត្រូវបានមើលថែទាំនិងរីកលូតលាស់។ ជាធម្មតា ក្មេងៗចង់ចូលរួម (មានការលើកទឹកចិត្តជាខ្លាំង)និងមានឱកាសជាច្រើនក្នុងការចូលរួមជាគ្រួសារនិងជាមួយមិត្តរួមថ្នាក់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងនិងចំណងមិត្តភាពតាមរយៈការជួយនិងធ្វើអ្វីឱ្យគ្នា។ ដូចពាក្យមួយដែលតែងតែពោលថា “គ្នាច្រើនជួយសម្រាលទម្ងន់ការងារ ” ។​

សហគមន៍នៅបាមប៊ូចាយ៉ាត្រូវបានបែងចែកជា៣ក្រុមដែលអ្នកស្ម័គ្រចិត្តគ្រប់គ្នាមានឱកាសក្នុងការជ្រើសរើសទៅតាមចំណង់ចំណូលចិត្តនិងទេពកោសល្យរៀងៗខ្លួន។

កុ្រមកម្លាំង (ធ្វើដោយដៃ)

ក្រុមកម្លាំង ​(ធ្វើដោយដៃ) ជួយនិងផ្តល់ការគាំទ្រសាលារបស់យើងដោយប្រើប្រាស់កម្លាំងព្រមទាំងកាយសម្បទាលើការងារពលកម្មនិងហត្ថកម្មទៅលើការថែសួន​ ពិសេសការថែរក្សានិងលំអរសោភ័ណភាពសាលា។ ធ្វើការស្រមើស្រមៃ យើងនិងមិត្តភក្តិរបស់យើងកំពុងថែសួន ខណៈពេលដែលកូនៗរបស់យើងកំពុងតែរត់លេងក្នុងទីធ្លាអគារដ៏ស្រស់ស្អាត!​

ក្រុមក្តីស្រឡាញ់ (ធ្វើដោយចិត្ត)

ក្រុមក្តីស្រឡាញ់​ (ធ្វើដោយចិត្ត)​ ជួយថែទាំសហគមន៍របស់យើងជាមួយនឹងចំណីអាហារ សកម្មភាពសង្គមនិងព្រឹត្តិការណ៍សហគមន៍ និងគាំទ្រក៏ដូចជាថែរក្សានូវវប្បធម៌ដែលមានការស្វាគមន៍និងផ្តល់តម្លៃដល់អ្នកគ្រប់គ្នា។ សមាជិកក្រុមក្តីស្រឡាញ់ (ធ្វើដោយចិត្ត) ចូលចិត្តការជួបជុំនិងប្រមូលផ្តុំ ជាពិសេសផ្តល់បដិសណ្ឋារកិច្ចដល់អ្នកចូលរួមគ្រប់គ្នា។

ក្រុមប្រាជ្ញា (ធ្វើដោយគំនិតប្រាជ្ញា)

ក្រុមប្រាជ្ញា (ធ្វើដោយគំនិតប្រាជ្ញា) បង្កើតឱកាសសម្រាប់គ្រួសារទាំងអស់ក្នុងការសិក្សាស្វែងយល់ពីសាលារបស់យើង ការអប់រំបែប Waldorf និងវិធីសាស្ត្រក្នុងការចិញ្ចឹមកូន ពិសេសជួយផ្សព្វផ្សាយបាមប៊ូចាយ៉ាតាមរយៈការវាយតម្លៃល្អៗនៅលើបណ្តាញសង្គមនិងបញ្ជីឈ្មោះសាលាលើប្រព័ន្ធ Internet ។ ចូលរួមជាមួយនឹងក្រុមបាមប៊ូចាយ៉ារបស់យើងនៅថ្ងៃបើកទទួលគ្រួសារនិងព្រឹត្តិការណ៍សហគមន៍ផ្សេងៗ។

នេះជាសកម្មភាពមួយចំនួនដែលរៀបចំដោយសហគមន៍បាមប៊ូចាយ៉ា៖

  • កាហ្វេនិងការងារហត្ថកម្ម
  • ការតាំងពិព័រណ៍ក្នុងតំបន់
  • ការផ្តួចផ្តើមក្នុងការមិនប្រើប្រាស់ថង់ប្លាស្ទិចក្នុងទីធ្លាសាលា

នេះគ្រាន់តែជាសកម្មភាពនិងវិធីសាស្ត្រមួយចំនួនក្នុងការចូលរួមនិងគាំទ្របាមប៊ូចាយ៉ា។ ក្រុមនីមួយៗនឹងមានឱកាសក្នុងការជួយគាំទ្រក្រុមសិក្សានិងសកម្មភាពក្នុងថ្នាក់។ បើទោះបីជាលោកអ្នកគ្រាន់តែចូលរួមទស្សនកិច្ចសិក្សា យកពិន្ទុនៅព្រឹត្តិការណ៍កីឡា ទិញឥវ៉ាន់សម្រាប់ដំណើរកម្សាន្ត ឬផ្តល់នំប័ុងដែលទើបតែដុតថ្មីៗក៏ដោយ ក៏យើងសង្ឃឹមថាលោកអ្នកអាចរកបាននូវឱកាសដ៏មានន័យក្នុងការចូលរួមជាមួយនឹងបាមប៊ូចាយ៉ា។