ថ្លៃសិក្សា

សាលាទ្វេភាសាបាមប៊ូចាយ៉ា

នៅពេលដែលលោកអ្នកស្គាល់ពីការអប់រំបែប Waldorf លើកដំបូង លោកអ្នកនឹងបានជួបនូវរបៀបនៃការរៀនដ៏ពិសេសមួយបែបទៀត៖

  • ការអបរំដែលដាក់បញ្ចូលការសិក្សាលើផ្នែកសិល្បៈ តូរ្យតន្រ្តី ការសម្ដែង និងភាសាជាកត្តាសំខាន់និងផ្ដល់ការថែទាំដល់ការអភិវឌ្ឍរបស់កុមារគ្រប់ដំណាក់កាល
  • កម្មវិធីសិក្សាដែលមានការដាក់បញ្ចូលគ្នានិងមានសមភាពបានផ្ដល់ភាពទូលំទូលាយដល់សិស្សានុសិស្សនៅលើមុខវិជ្ជានីមួយៗ
  • វិធីសាស្រ្តដ៏រស់រវើកក្នុងការរៀនគណិតវិទ្យានិងវិទ្យាសាស្រ្តតាមរយៈការអនុវត្តជាក់ស្ដែង
  • បរិស្ថានដ៏ស្រស់ស្អាតរួមផ្សំនឹងទម្លាប់ប្រចាំថ្ងៃដែលជួយដល់ការអភិវឌ្ឍ​របស់សិស្សម្នាក់ៗ។
ទំនាក់ទំនងមកកាន់បាមប៊ូចាយ៉ា

ថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២១-២០២២

ដើម្បីផ្ដល់ភាពងាយស្រួលដល់លោកអ្នក យើងមានពីរជម្រើសដែលលោកអ្នកអាចជ្រើសបានសម្រាប់បង់ថ្លៃសិក្សាប្រចាំឆ្នាំ៖

ជម្រើសទី១

ការបង់ថ្លៃទាំងមូល ៖ សមតុល្យទាំងមូលត្រូវបានបង់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ (ឬបង់ឱ្យបានមុនថ្ងៃចូលរៀនដំបូងនៅបាមប៊ូចាយ៉ា)

ជម្រើសទី២

ការបង់ជា៤ដំណាក់កាល ៖ ការទូទាត់ត្រូវធ្វើឡើងជាបួនដំណាក់កាល៖​

  • ថ្ងៃទី១ ខែសីហា ​ឆ្នាំ២០២១​ (បង់លើកទី១)
  • ថ្ងៃទី១ ខែវិច្ឆិកា ​ឆ្នាំ២០២១​ (បង់លើកទី២)
  • ថ្ងៃទី១ ខែកុម្ភៈ ​ឆ្នាំ២០២២ (បង់លើកទី៣)
  • ថ្ងៃទី១ ខែឧសភា ​ឆ្នាំ២០២២​ (បង់លើកទី៤)
ថ្លៃសិក្សាឆ្នាំ ២០២១​​ - ២០២២ជម្រើសទី១ៈ​ ការបង់ទាំងមូលជម្រើសទី២ៈ ការបង់ជាបួនដំណាក់កាល
ថ្នាក់ការបង់
០១/០៨/២០២១
ការបង់លើកទី ១
០១/០៨/២០២១
ការបង់លើកទី ២
០១/១១/២០២១
ការបង់លើកទី ៣
០១/០២/២០២២
ការបង់លើកទី ៤
០១/០៥/២០២២
កន្លះថ្ងៃ
ថ្នាក់មត្តេយ្យ PreK/មត្តេយ្យ K1 (០៨ៈ០០-១២ៈ៣០)
៣៤៨៦៩១៥៩១៥៩១៥៩១៥
ពេញមួយថ្ងៃ
មត្តេយ្យ​ (០៨ៈ០០-១៥ៈ០០)


ថ្នាក់ទី ១ - ៦(០៧ៈ៤៥-១៥ៈ១០)
៤៩៨០១៣០៨១៣០៧១៣០៧១៣០៧

ថ្លៃចុះឈ្មោះរៀន

ថ្នាក់មត្តេយ្យ​​ &ថ្នាក់ទី១ដល់ទី៦: $៥០០

ថ្លៃចុះឈ្មោះចូលរៀននេះតម្រូវឱ្យទូទាត់តែម្តងប៉ុណ្ណោះសម្រាប់សិស្សថ្មីនៅសាលាទ្វេភាសាបាមប៊ូចាយ៉ា (ថ្នាក់មេត្តយ្យ&ថ្នាក់ទី១ដល់ទី៦)​។ ថ្លៃចុះឈ្មោះចូលរៀននេះពុំអាចទូទាត់ឱ្យវិញនោះទេ។

ថ្លៃបរិក្ខារប្រចាំឆ្នាំ

ថ្នាក់មេត្តយ្យ&ថ្នាក់ទី១ដល់ទី៦: $៦០០

ថ្លៃបរិក្ខារប្រចាំឆ្នាំនេះតម្រូវឱ្យបង់ទាំងសិស្សថ្មីនិងសិស្សចាស់។ ថ្លៃនេះត្រូវបានប្រើប្រាស់ទៅលើការថែទាំបរិក្ខារសិក្សានិងទីធ្លានៅបាមប៊ូចាយ៉ា ក៏ដូចជាជួយដល់ការលូតលាស់និងការអភិវឌ្ឍនៅបាមប៊ូចាយ៉ានាពេលអនាគត។

ថ្លៃបរិក្ខារនេះត្រូវបង់ពេញនៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា (ឬមុនថ្ងៃចូលរៀនដំបូងរបស់កូនលោកអ្នកនៅបាមប៊ូចាយ៉ា)​។ ថ្លៃបរិក្ខារនេះពុំអាចទូទាត់ឱ្យវិញនោះទេ។

អាហារថ្ងៃត្រង់

យើងមានផ្តល់អាហារថ្ងៃត្រង់ដែលប្រកបដោយសុខភាព។ នេះជាជម្រើសរបស់លោកអ្នក ប្រសិនបើលោកអ្នកជ្រើសរើសអាហារសុខភាពរបស់យើង លោកអ្នកនឹងតម្រូវឱ្យបង់ $៤៩០ក្នុងមួយឆ្នាំ។

ការណែនាំសម្រាប់ការទូទាត់ថ្លៃសិក្សាទាំងអស់នៅបាមប៊ូចាយ៉ា

១) ថ្លៃសិក្សាទាំងអស់ត្រូវបង់តាមកាលបរិច្ឆេទដែលបានបញ្ជាក់។ ការយឺតយ៉ាវនៅក្នុងការបង់តម្រូវឲ្យបង់បន្ថែម $២៥ ក្នុងមួយសប្ដាហ៍ ដែលនឹងបន្តបន្ថែមរៀងរាល់សប្ដាហ៍ រហូតដល់ថ្លៃសិក្សានេះត្រូវបានទូទាត់រួចសព្វគ្រប់។ ការខកខានក្នុងការទូទាត់ប្រាក់ក្នុងរយៈពេល ៣ (បី) សប្ដាហ៍ កូនលោកអ្នកនឹងត្រូវដកចេញពីបាមប៊ូចាយ៉ា។ ក្នុងករណីថ្នាក់កូនលោកអ្នកមានសិស្សផ្សេងដែលមានឈ្មោះក្នុងបញ្ជីរង់ចាំ កន្លែងនោះនឹងត្រូវផ្ដល់ដល់សិស្សដែលមានឈ្មោះដំបូងគេ។

២) វិធីនៃការបង់ប្រាក់មានដូចជា៖

    a. សែកជាប្រាក់ដុល្លាដែលអាចទូទាត់បាននៅធនាគារក្រុងសៀមរាប

    b. វេរចូលគណនីធនាគាររបស់បាមប៊ូចាយ៉ា

​​​​​    c. បង់ជាប្រាក់សុទ្ធ

i) ភាគីផ្ទេរត្រូវទទួលខុសត្រូវលើសេវាផ្ទេរប្រាក់តាមធនាគារទាំងអស់។
ii) រាល់សាច់ប្រាក់ដែលសង្ស័យថាក្លែងក្លាយមិនថាដោយបាមប៊ូចាយ៉ាឬធនាគារដែលបានចុះបញ្ជីនោះទេ គ្រួសារដែលបានចាយសាច់ប្រាក់នោះត្រូវទទួលខុសត្រូវនិងទូទាត់សងវិញ។

៣) ការបង់ថ្លៃសិក្សាពេញនឹងត្រូវបានទាមទារសម្រាប់មួយត្រីមាសដោយមិនគិតពីកាលបរិច្ឆេទនៃការចុះឈ្មោះចូលរៀន។

៤) ការទូទាត់សំណងលើថ្លៃសិក្សានឹងទទួលវិញ៩០%សម្រាប់ត្រីមាសដែលសិស្សមិនបានរៀនដោយត្រូវធ្វើការស្នើសុំជាលាយលក្ខណ៍អក្សរ។

ការសងប្រាក់មិនត្រូវបានអនុវត្តចំពោះសិស្សដែលអវត្តមានមួយរយៈពេលនោះទេ។

៥) ប្រសិនបើមាតាបិតាសិស្សបង់ថ្លៃសាលាពីថវិការផ្ទាល់ខ្លួនសុទ្ធសម្រាប់កូនលើសពីម្នាក់ នោះមាតាបិតាអាចទទួលបានការបញ្ចុះតម្លៃលើតែថ្លៃសិក្សាប៉ុណ្ណោះ។ យើងមិនមានការបញ្ចុះតម្លៃថ្លៃសិក្សារបស់យើងទេ ប្រសិនបើអ្នកយកថ្ងៃឈប់សម្រាកបន្ថែមអំឡុងពេលសាលារៀនឬប្រសិនបើកូនរបស់លោកអ្នកឈឺ។