ក្រុមគ្រួសារដែលចង់ចុះឈ្មោះកូនរបស់លោកអ្នក លោកអ្នកត្រូវបំពេញពាក្យសុំចូលរៀនជាមុនសិននិងបញ្ជូនត្រឡប់មកសាលាអន្តរជាតិបាមប៊ូចាយ៉ាវិញជាមួយនឹងថ្លៃសិក្សានិងលិខិតបញ្ជាក់ពីថ្ងៃខែឆ្នាំកំណើតនិងសញ្ជាតិរបស់កូនលោកអ្នក (លិខិតឆ្លងដែន/សំបុត្រកំណើតថតចម្លង) ។ សម្រាប់ក្រុមគ្រួសារដែលមានចំណាប់អារម្មណ៍អាចមកទទួលសំណុំបែបបទពាក្យចុះឈ្មោះសុំចូលរៀននៅការិយាល័យបាមប៊ូចាយ៉ារបស់យើងនិងអាចយកកញ្ចប់ព័ត៌មាន ឬអាចទូរស័ព្ទឬផ្ញើអុីម៉ែលមកកាន់ការិយាល័យដើម្បីឱ្យខាងការិយាល័យផ្ញើជូនលោកអ្នក។
ពាក្យសុំចូលរៀនដែលបានបំពេញរួចរាល់ហើយ (ភ្ជាប់មកជាមួយនឹងរបាយការណ៍សិក្សាពីសាលាមុនរបស់កុមារ) ត្រូវប្រគល់មកកាន់ការិយាល័យវិញ។ បាមប៊ូចាយ៉ានឹងពិនិត្យឡើងវិញនូវពាក្យសុំចូលរៀនដោយយោងទៅតាមលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ។
ថ្នាក់ | អាយុក្នុងអំឡុងឆ្នាំសិក្សា ១ សីហា ដល់ ៣១ កក្កដា | ថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២៤-២០២៥ | ថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២៥-២០២៦ | ថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២៦-២០២៧ | ថ្ងៃ ខែ ឆ្នាំកំណើតក្នុងឆ្នាំសិក្សា ២០២៧-២០២៨ |
---|---|---|---|---|---|
ថ្នាក់ទី៨ | ១៤ ឆ្នាំ | ១-សីហា-២០១០ to ៣១-កក្កដា-២០១១ | ១-សីហា-២០១១ to ៣១-កក្កដា-២០១២ | ១-សីហា-២០១២ to ៣១-កក្កដា-២០១៣ | ១-សីហា-២០១៣ to ៣១-កក្កដា-២០១៤ |
ថ្នាក់ទី៧ | ១៣ ឆ្នាំ | ១-សីហា-២០១១ to ៣១-កក្កដា-២០១២ | ១-សីហា-២០១២ to ៣១-កក្កដា-២០១៣ | ១-សីហា-២០១៣ to ៣១-កក្កដា-២០១៤ | ១-សីហា-២០១៤ to ៣១-កក្កដា-២០១៥ |
ថ្នាក់ទី៦ | ១២ ឆ្នាំ | ១-សីហា-២០១២ to ៣១-កក្កដា-២០១៣ | ១-សីហា-២០១៣ to ៣១-កក្កដា-២០១៤ | ១-សីហា-២០១៤ to ៣១-កក្កដា-២០១៥ | ១-សីហា-២០១៥ to ៣១-កក្កដា-២០១៦ |
ថ្នាក់ទី៥ | ១១ ឆ្នាំ | ១-សីហា-២០១៣ to ៣១-កក្កដា-២០១៤ | ១-សីហា-២០១៤ to ៣១-កក្កដា-២០១៥ | ១-សីហា-២០១៥ to ៣១-កក្កដា-២០១៦ | ១-សីហា-២០១៦ to ៣១-កក្កដា-២០១៧ |
ថ្នាក់ទី៤ | ១០ ឆ្នាំ | ១-សីហា-២០១៤ to ៣១-កក្កដា-២០១៥ | ១-សីហា-២០១៥ to ៣១-កក្កដា-២០១៦ | ១-សីហា-២០១៦ to ៣១-កក្កដា-២០១៧ | ១-សីហា-២០១៧ to ៣១-កក្កដា-២០១៨ |
ថ្នាក់ទី៣ | ៩ ឆ្នាំ | ១-សីហា-២០១៥ to ៣១-កក្កដា-២០១៦ | ១-សីហា-២០១៦ to ៣១-កក្កដា-២០១៧ | ១-សីហា-២០១៧ to ៣១-កក្កដា-២០១៨ | ១-សីហា-២០១៨ to ៣១-កក្កដា-២០១៩ |
ថ្នាក់ទី២ | ៨ ឆ្នាំ | ១-សីហា-២០១៦ to ៣១-កក្កដា-២០១៧ | ១-សីហា-២០១៧ to ៣១-កក្កដា-២០១៨ | ១-សីហា-២០១៨ to ៣១-កក្កដា-២០១៩ | ១-សីហា-២០១៩ to ៣១-កក្កដា-២០២០ |
ថ្នាក់ទី១ | ៧ ឆ្នាំ | ១-សីហា-២០១៧ to ៣១-កក្កដា-២០១៨ | ១-សីហា-២០១៨ to ៣១-កក្កដា-២០១៩ | ១-សីហា-២០១៩ to ៣១-កក្កដា-២០២០ | ១-សីហា-២០២០ to ៣១-កក្កដា-២០២១ |
កម្មវិធីសិក្សាថ្នាក់មត្តេយ្យ | ៦ ឆ្នាំ | ១-សីហា-២០១៨ to ៣១-កក្កដា-២០១៩ | ១-សីហា-២០១៩ to ៣១-កក្កដា-២០២០ | ១-សីហា-២០២០ to ៣១-កក្កដា-២០២១ | ១-សីហា-២០២១ to ៣១-កក្កដា-២០២២ |
កម្មវិធីសិក្សាថ្នាក់មត្តេយ្យ | ៥ ឆ្នាំ | ១-សីហា-២០១៩ to ៣១-កក្កដា-២០២០ | ១-សីហា-២០២០ to ៣១-កក្កដា-២០២១ | ១-សីហា-២០២១ to ៣១-កក្កដា-២០២២ | ១-សីហា-២០២២ to ៣១-កក្កដា-២០២៣ |
កម្មវិធីសិក្សាថ្នាក់មត្តេយ្យ | ៤ ឆ្នាំ | ១-សីហា-២០២០ to ៣១-កក្កដា-២០២១ | ១-សីហា-២០២១ to ៣១-កក្កដា-២០២២ | ១-សីហា-២០២២ to ៣១-កក្កដា-២០២៣ | ១-សីហា-២០២៣ to ៣១-កក្កដា-២០២៤ |
កម្មវិធីសិក្សាថ្នាក់មត្តេយ្យ | ៣ ឆ្នាំ | ១-សីហា-២០២១ to ៣១-កក្កដា-២០២២ | ១-សីហា-២០២២ to ៣១-កក្កដា-២០២៣ | ១-សីហា-២០២៣ to ៣១-កក្កដា-២០២៤ | ១-សីហា-២០២៤ to ៣១-កក្កដា-២០២៥ |
កម្មវិធីសិក្សាថ្នាក់មត្តេយ្យ | ២ ឆ្នាំ | ១-សីហា-២០២២ to ៣១-កក្កដា-២០២៣ | ១-សីហា-២០២៣ to ៣១-កក្កដា-២០២៤ | ១-សីហា-២០២៤ to ៣១-កក្កដា-២០២៥ | ១-សីហា-២០២៥ to ៣១-កក្កដា-២០២៦ |
*កុមារគួរឈានដល់អាយុដែលបានបង្ហាញនៅក្នុងតារាងខាងលើក្នុងឆ្នាំសិក្សានីមួយៗដើម្បីទទួលបានកន្លែងចូលរៀន។
យើងកំណត់គ្រូបង្រៀនសម្រាប់សិស្សគឺ ១:១៥ (ថ្នាក់មត្តេយ្យ) ១:២០ (ថ្នាក់ទី១និងថ្នាក់ទី២) និង១:២៤ (ថ្នាក់ទី៣ឡើងទៅ)។ ប្រសិនបើយើងទទួលបានពាក្យសុំចូលរៀនសម្រាប់ថ្នាក់ដែលពេញរួចហើយ យើងនឹងដាក់ឈ្មោះរបស់គាត់ទៅក្នុងបញ្ជីរង់ចាំសម្រាប់ថ្នាក់នោះដោយថ្លៃចុះឈ្មោះចូលរៀនត្រូវបានបង់រួចរាល់។
សូមផ្តល់នូវច្បាប់ចម្លងសំបុត្រកំណើត ឬលិខិតឆ្លងដែនជាមួយនឹងពាក្យសុំចូលរៀន។ យើងកំណត់ថ្នាក់របស់សិស្សទៅតាមអាយុរបស់គាត់ តែយើងក៏អាចមានករណីលើកលែងផងដែរ។ ប្រសិនបើកុមារត្រូវបានធ្វើការវាយតម្លៃពីគ្រូជំនាញពាក់ព័ន្ធថាកុមារត្រូវការជំនួយបន្ថែម កុមារនឹងទទួលបានការរៀបចំនេះប្រសិនបើបាមប៊ូចាយ៉ានិងក្រុមគ្រួសារមានការឯកភាពគ្នា។
ដោយការសិក្សានៅបាមប៊ូចាយ៉ាប្រើប្រាស់ពីរភាសា (ភាសាខ្មែរនិងអង់គ្លេស) ពួកយើងទទួលយកសិស្សដែលមានសញ្ជាតិខ្មែរនិងសិស្សដែលមកពីគ្រួសារដែលនិយាយភាសាខ្មែរនិងអង់គ្លេស។
យើងផ្តល់អាទិភាពដល់សិស្សដែលមានបងប្អូនបង្កើតដែលរៀននៅសាលាអន្តរជាតិបាមប៊ូចាយ៉ា។ ប្រសិនបើកុមារដែលមានបងប្អូនរៀននៅបាមប៊ូចាយ៉ាចុះឈ្មោះសម្រាប់ថ្នាក់ដែលពេញរួចហើយ នោះឈ្មោះរបស់គាត់នឹងត្រូវដាក់នៅលើគេក្នុងបញ្ជីរង់ចាំ។ គាត់នឹងត្រូវបានស្នើសុំការសម្ភាសចូលរៀននៅពេលដែលមានកន្លែងទំនេរ។
នៅបាមប៊ូចាយ៉ា យើងមិនមានបទដ្ឋានក្នុងការជ្រើសរើសសិស្សនោះទេ ដោយយើងទទួលសិស្សគ្រប់គ្នាដោយមិនគិតពីពូជសាសន៍ សាសនា ឬភេទឡើយ។ ប៉ុន្តែប្រសិនបើយើងគិតថា យើងមិនអាចបំពេញតម្រូវការពិសេសមួយចំនួនដែលសិស្សត្រូវការបាននោះទេដោយយោងទៅលើធនធាននិងចំនួនបុគ្គលិករបស់បាមប៊ូចាយ៉ា បាមប៊ូចាយ៉ានឹងធ្វើការពិភាក្សារឿងនេះជាមួយគ្រួសាររបស់សិស្ស។
ការបង្រៀននៅបាមប៊ូចាយ៉ាប្រើប្រាស់ភាសាខ្មែរនិងភាសាអង់គ្លេស។ គ្រប់សិស្សទាំងអស់ដែលមានអាយុលើសពី៤ឆ្នាំនឹងត្រូវធ្វើការវាយតម្លៃដើម្បីកំណត់កម្រិតភាសាខ្មែរនិងអង់គ្លេស។
ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗពីសាលាអន្តរជាតិបាមប៊ូចាយ៉ា
អប់រំទ្វេភាសាតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា
© 2025- រក្សាសិទ្ធិគ្រប់យ៉ាងដោយ -
បង្កើតជាមួយ
ដោយ Olive & Lake