“គោលបំណងដ៏ធំរបស់យើងនៅទីនេះគឺការអភិវឌ្ឍធនធានមនុស្សដែលពោរពេញទៅដោយសេរីភាពនិងសមត្ថភាពក្នុងការផ្តល់គោលដៅនិងទិសដៅក្នុងជីវិតរបស់ពួកគេ។” – Rudolf Steiner
ស្ថាបនិក
ជាមួយនឹងថ្នាក់ដឹកនាំរបស់យើង Elain បានបង្កើតបាមប៊ូចាយ៉ាដែលនាំមកនូវភាពឯកភាពចំពោះខ្លួនឯងនិងជាមួយពិភពលោក។ នេះបានផ្តល់សិទ្ធិអំណាចដល់ពួកយើងក្នុងការស្វែងយល់ពីសក្តានុពលរបស់ពួកយើង។
នាយក
នាយកគរុកោសល្យ
ភាពកក់ក្តៅនិងក្តីស្រឡាញ់របស់ Noreen ជាបេះដូងនៃបាមប៊ូចាយ៉ា។ ភាពស្ញប់ស្ញែងដល់សម្រស់ធម្មជាតិរបស់គាត់ជាឬសគល់ដ៏សំខាន់ក្នុងការនាំនូវការកោតសរសើរនិងភាពងឿងឆ្ងល់ដល់ការរៀនសូត្រ។
ប្រធានរដ្ឋបាល
ស្រីពៅជឿជាក់ថា ចិត្តគំនិតនិងរូបរាងកាយរបស់កុមារគ្រប់រូបគួរតែត្រូវបានមើលថែទាំ។ ទាំងនេះនឹងជួយឱ្យកុមារអាចចែករំលែកនូវក្តីស្រឡាញ់ សេចក្តីសុខ និងគោលដៅក្នុងសហគមន៍បាមប៊ូចាយ៉ារបស់យើង។
លោកគ្រូអ្នកគ្រូដែលមានការទទួលស្គាល់និងពោរពេញដោយភាពស្វាហាប់របស់យើងមកពីប្រទេសកម្ពុជានិងជុំវិញពិភពលោក។ ពួកគេត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងដើម្បីផ្ដល់ការបង្រៀនជាទ្វេភាសាតាមរយៈបទពិសោធន៍សិក្សាបែប Waldorf ។
មត្តេយ្យPre-K មត្តេយ្យK1 និងមត្តេយ្យK2
គ្រូបង្រៀន
ស្រីទៀងនាំភាពច្នៃប្រឌិតរបស់គាត់តាមរយៈការងារហត្ថកម្មដល់គ្រប់ផ្នែកនៃកម្មវិធីសិក្សា ហើយក្នុងពេលជាមួយគ្នាបង្ហាត់បង្រៀនសិស្សានុសិស្សពីសារៈសំខាន់នៃការគោរពស្រឡាញ់និងអាណិតអាសូរដល់អ្នកដទៃ។
គ្រូបង្រៀន
តាមរយៈការហាត់យ៉ូហ្គានិងការធ្វើចលនា Jamilehធ្វើការអភិវឌ្ឍការផ្សារភ្ជាប់ទំនាក់ទំនងរបស់កុមារជាមួយខ្លួនឯងនិងជាមួយអ្នកដទៃដែលពួកយើងធ្វើការស្វែងរកអត្ថន័យនៃវត្តមានរបស់យើងក្នុងពិភពលោកជាមួយគ្នា។
គ្រូបង្រៀន
ការផ្ដល់ឱកាសសិក្សាជាច្រើនបែបតាមរយៈការផាត់រូប ការចម្អិនម្ហូប ការធ្វើចលនា និងការនិទានរឿង Daniel បណ្តុះការងឿងឆ្ងល់និងទំនាក់ទំនងជាមួយពិភពលោកកាន់តែខ្លាំង។
ជំនួយការ
ចាន់ណានាំភាពច្នៃប្រឌិតរបស់គាត់ដល់កុមារតូចៗ ក្នុងពេលជាមួយគ្នាបង្រៀនកុមារគ្រប់រូបពីសារៈសំខាន់នៃភាពក្លាហាន និងតែងតែរីកលូតលាស់ជាមួយនឹងបទពិសោធន៍ថ្មីៗ។
ថ្នាក់ទី១–៥
គ្រូបង្រៀន
ភាពកក់ក្ដៅនិងក្ដីមេត្តារបស់សុខគនធ្វើឱ្យសិស្សានុសិស្សជៀសផុតពីក្ដីកង្វល់ដែលជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់ពួកគេ ជាពិសេសជួយបណ្ដុះក្មេងៗឱ្យកាន់តែមានមោទនភាពចំពោះធម្មជាតិក្នុងពិភពលោក។
គ្រូបង្រៀន
ការសិក្សាដែលគ្មានដែនកំណត់របស់គីមហួយរួមជាមួយនឹងការស្រឡាញ់ក្នុងការស្វះស្វែងរកចំណេះដឹងថ្មីៗជាប្រភពដែលធ្វើឱ្យមេរៀនរបស់គាត់ហាក់ដូចជាមានជីវិតនិងកាន់តែមានភាពរស់រវើកថែមទៀត។
គ្រូបង្រៀន
ស្រីនិច្ចជាមនុស្សដែលមានការងឿងឆ្ងល់ចំពោះអ្វីគ្រប់យ៉ាងនៅក្នុងពិភពលោក។ គាត់ប្រើប្រាស់សម្ភារសម្បូរបែបនិងការធ្វើចលនាផ្សេងៗក្នុងការស្វែងរកចម្លើយជាមួយនឹងសិស្សានុសិស្សនៅបាមប៊ូចាយ៉ា។
ជំនួយការ
ការអត់ធ្មត់ដែលពោរពេញដោយភាពទន់ភ្លន់របស់ថុនាជួយឱ្យការងឿងឆ្ងល់របស់ក្មេងៗពីពិភពលោកដែលនៅជុំវិញពួកគេកាន់តែមានការលូតលាស់។ គាត់ដាស់ញ្ញាណរបស់ពួកគេដោយផ្ដល់នូវបទពិសោធន៍ការធ្វើដោយដៃដែលហ៊ុមព័ទ្ធទៅដោយធម្មជាតិ។
គ្រូបង្រៀន
ភាពស្វាហាប់របស់ Ilse លើកទឹកចិត្តសិស្សានុសិស្សឱ្យកាន់តែមានភាពជឿជាក់តាមរយៈការប្រើភាសា ការសម្ដែង និងសិប្បកម្មដើម្បីដាស់ញាណរបស់ពួកគេក្នុងការសង្កេតពីភាពអស្ចារ្យនៅក្នុងពិភពលោក។
គ្រូបង្រៀន
ភាពច្នៃប្រឌិតនិងការថែរក្សាបរិស្ថាន Jandriនាំមកនូវដំណើររុករក ការធ្វើសមាធិ និងទំនាក់ទំនងនៃការស្រមើស្រមៃដោយប្រើប្រាស់ទេពកោសល្យផ្នែកសិល្បៈ។
អ្នកសម្របសម្រួល
អ្នកថែទាំសាលា
សន្តិសុខ
គណនេយ្យ
អ្នកថែទាំសាលា
អ្នកថែទាំសាលា
អ្នកថែទាំសាលា
អ្នកថែទាំសាលា
សន្តិសុខ
ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗពីសាលាទ្វេភាសាបាមប៊ូចាយ៉ា
អប់រំទ្វេភាសាតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា
© 2022- រក្សាសិទ្ធិគ្រប់យ៉ាងដោយ -