អ្នកជំនាញខាងការអភិវឌ្ឍកុមារបានកំពុងតែធ្វើការបញ្ជាក់ទៅលើអ្វីដែល Rudolf Steiner ស្ថាបនិកសាលា Waldorf ជឿជាក់កាលពី១០០ឆ្នាំមុនថា ក្មេងៗពិតជារៀនដោយមោះមុតនិងដោយធម្មជាតិ។ គ្រប់ភាពលម្អិតទាំងអស់របស់សាលាបែប Waldorf គឺធ្វើការសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍរបស់កុមារម្នាក់ៗជាសំខាន់។ កម្មវិធីសិក្សាបាមប៊ូចាយ៉ារបស់យើងគ្របដណ្តប់លើគ្រប់ផ្នែកទាំងអស់នៃការសិក្សា និងបន្ថែមភាពទាក់ទាញជាមួយនឹងសិល្បៈនិងជំនាញអនុវត្តជាក់ស្តែង ផ្តល់តម្លៃដល់កុមារនៅគ្រប់អាយុកាល បណ្តុះសមត្ថភាពដែលពួកគេកំពុងមាន និងត្រៀមពួកគេសម្រាប់ការរៀនអ្វីថ្មីៗដែលនឹងមកដល់។
តាំងពីថ្នាក់មត្តេយ្យរហូតដល់វិទ្យាល័យ បាមប៊ូចាយ៉ាមិនត្រឹមតែផ្តល់នូវចំណេះដឹងក្នុងការរៀនសូត្រនោះទេ ពួកយើងក៏ធ្វើការបណ្តុះនិងអភិវឌ្ឍការគិតនិងយល់លឿន មានការវែកញែក និងមានការសណ្តោសប្រណីដែលមនុស្សវ័យក្មេងនឹងត្រូវការ។ លោកគ្រូអ្នកគ្រូរបស់យើងធ្វើការបង្ហាត់បង្រៀននិងពង្រឹងសមត្ថភាពក្មេងម្នាក់ៗក្នុងការចូលរួមដោយភាពវាសវៃ ការគិតចេញពីគំនិតខ្លួនឯង មានហេតុផលច្បាស់លាស់ និងសមត្ថភាពក្នុងការធ្វើអ្វីដែលចេញពីគំនិត។
ប្រសិនបើលោកអ្នកស្តាប់ដោយយកចិត្តទុកដាក់ពីការរៀននៅបាមប៊ូចាយ៉ា លោកអ្នកនឹងឮនូវសម្លេងសើចក្អះក្អាយនៃកុមារភាពដែលកំពុងតែរីកលូតលាស់។
ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗពីសាលាអន្តរជាតិបាមប៊ូចាយ៉ា
អប់រំទ្វេភាសាតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា
© 2025- រក្សាសិទ្ធិគ្រប់យ៉ាងដោយ -
បង្កើតជាមួយ
ដោយ Olive & Lake