និរន្តរភាព

សាលាអន្តរជាតិបាមប៊ូចាយ៉ា

នៅសាលាអន្តរជាតិបាមប៊ូចាយ៉ា លោកអ្នកអាចស្វែងរកវិធីជាច្រើនក្នុងការទប់ស្កាត់និងកាត់បន្ថយបញ្ហាបរិស្ថាននិងការធ្វើឱ្យសាលារបស់យើងកាន់តែមានភាពគង់វង្សថែមទៀត។ ការថែរក្សាបរិស្ថានត្រូវបានបញ្ចូលទៅក្នុងទម្លាប់ប្រចាំសប្ដាហ៍ក្នុងកម្មវិធីសិក្សារបស់យើងដើម្បីអភិវឌ្ឍនិងបំផុសការអនុវត្តការថែរក្សាភពផែនដីដល់សិស្សានុសិស្សរបស់យើងដែលនឹងស្ថិតនៅជាមួយពួកគេពេញមួយជីវិត។ ក្នុងចំណោមការអនុវត្តផ្សេងៗ សិស្សានុសិស្សរបស់យើងធ្វើការកាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញផងដែរ។ ពួកគេធ្វើជីកំប៉ុសនិងមើលថែរក្សាដំណាំ បន្លែ ព្រមទាំងផ្លែឈើដែលមាននៅសួនដំណាំ ក៏ដូចជាធ្វើការថែរក្សាបរិស្ថានរបស់យើង។ ក្នុងថ្នាក់ដាំដំណាំប្រចាំសប្ដាហ៍ សិស្សានុសិស្សរៀនស្រឡាញ់និងគោរពដល់ធម្មជាតិ ព្រមទាំងយល់ពីទំនួលខុសត្រូវរបស់ពួកគេក្នុងការថែរក្សាផែនដី។