កម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យធ្វើការវិវត្តទៅលើតម្រូវការក្នុងការលូតលាស់សេចក្តីពិតរបស់សិស្សានុសិស្ស។ ក្នុងពេលជាមួយគ្នាដែរ ក៏មានបំណងក្នុងការរក្សាទំនាក់ទំនងរវាងអារម្មណ៍របស់សិស្សានុសិស្សក្នុងវ័យជំទង់និងអ្វីដែលពួកគេបង្កើត។
ពួកយើងខិតខំព្យាយាមជួយសិស្សានុសិស្សនៅបាមប៊ូចាយ៉ាក្នុងការរួមបញ្ចូលការគិតដោយឯករាជ្យ សមត្ថភាពផ្ទាល់ខ្លួន ទំនួលខុសត្រូវក្នុងសង្គមជាមួយនឹងភាពបុិនប្រសប់និងទេពកោសល្យផ្ទាល់របស់ពួកគេដែលពួកគេរកឃើញ។
ថ្នាក់ទី៦ : ការចាប់ផ្តើមនៃដំណើរផ្សងព្រេង
ថ្នាក់ទី៦គឺជាស្ពានឈានទៅរកភាពមុនវ័យជំទង់។ កម្មវិធីសិក្សាផ្តោតកាន់តែខ្លាំងទៅលើគណិតវិទ្យា ការតែងនិពន្ធ និងវិទ្យាសាស្ត្ររួមជាមួយនឹងការពណ៌នាដែលងាយយល់និងចងចាំពីហេតុនិងផលនៃវប្បធម៌ផ្សេងៗដូចជា រឿងព្រេង Arthurian (ស្តេច Arthur នៅចក្រភពអង់គ្លេស) ការរីកចម្រើននិងការធ្លាក់ចុះនៃអាណាចក្ររ៉ូម សង្គមក្នុងយុគសម័យកណ្តាល និងសង្គ្រាមសាសនា។ សិស្សានុសិស្សនឹងចាប់ផ្តើមរៀននិងចូលរួមការពិសោធន៍វិទ្យាសាស្រ្តទៅលើពន្លឺ កម្តៅ ម៉ាញេទិក និងអគ្គីសនី ក៏ដូចជាការសិក្សាគណិតវិទ្យាក្នុងជំនួញនិងគោលការណ៍សេដ្ឋកិច្ច។
ថ្នាក់ទី៧ : របកគំហើញដ៏អស្ចារ្យ
តាមរយៈការរុករកពិភពលោកដ៏អាថ៌កំបាំង កម្មវិធីសិក្សាថ្នាក់ទី៧ធ្វើការតេស្តសាកល្បងការគិតរបស់ក្មេងវ័យជំទង់ នាំពួកគេឆ្ពោះទៅរកការរុករក ការយល់ និងការវែកញែក។ សិស្សានុសិស្សដើរតាមដានដែលបន្សល់ទុកដោយអ្នករុករកដ៏ល្បីល្បាញលើពិភពលោក សម្រិតសម្រាំងសមត្ថភាពភាសាតាមរយៈការសរសេរប្រកបដោយភាពច្នៃប្រឌិត និងគូររូបឡើងវិញនូវគំនូរនិងស្នាដៃរបស់ជាងគំនូរល្បីៗ។ ការសិក្សាថ្មីៗនឹងបន្តជាមួយនឹងការរៀនធរណីមាត្រនិងជំនាញគណិតវិទ្យាដើម្បីត្រៀមរៀនពីជគណិត សរីរវិទ្យា (សិក្សាពីសរីរាង្គមនុស្ស) និងជំនាញផ្សេងៗដើម្បីពង្រឹងសមត្ថភាព ក៏ដូចជាត្រៀមពួកគេក្នុងការសិក្សាមេរៀននៅថ្នាក់ទី៨និងថ្នាក់វិទ្យាល័យ។
ថ្នាក់ទី៨ : ស្មារតីប្រយុទ្ធក្នុងការផ្លាស់ប្តូរ
ថ្នាក់ទី៨ជាពេលវេលាដ៏សំខាន់សម្រាប់សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូដោយពួកគេបានរៀននិងចំណាយពេលដ៏មានតម្លៃជាមួយគ្នាតាំងពីថ្នាក់ទី១មក។ ថ្នាក់ទី៨តំណាងទាំងពេលវេលាដ៏សំខាន់នៃបទពិសោធន៍ថ្នាក់អនុវិទ្យាល័យនិងការឈានចូលវិទ្យាល័យជាមួយនឹងក្តីរំភើបដែលមិនដឹងខ្លួន។
នៅចំពេលដែលកំពុងតែសិក្សាពីការផ្លាស់ប្តូរនិងការចាប់ផ្តើមលេចចេញនូវសង្គមថ្មី សិស្សានុសិស្សធ្វើការថ្លឹងថ្លែងរវាងការអភិរក្សនិងការអភិវឌ្ឍ។ ការអានរឿងរបស់អ្នកនិពន្ធ Shakespeare ការសរសេររបាយការណ៍ការពិសោធន៍ និងការវិភាគព្រឹត្តិការណ៍កំពុងកើតឡើង សិស្សានុសិស្សធ្វើការវែកញែកនិងវិនិច្ឆ័យអ្វីដែលជាការពិត។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានការផ្លាស់ប្តូរតិចតួចតែលេចធ្លោនិងសំខាន់ក្នុងការរៀនផងដែរដូចជា ការរៀនពីមុខវិជ្ជា ឬប្រធានបទនីមួយៗត្រូវបានរៀននិងបង្ហាញដោយការពិភាក្សារវាងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាមួយគ្នា។ ដោយកាន់តែមានការវិវឌ្ឍលើការសហការនិងភាពជាធ្លុងមួយ ការនិយាយកាន់តែពោរពេញដោយការគិតពិចារណា ហើយការស្តាប់កាន់តែប្រកបដោយការយកចិត្តទុកដាក់និងការផ្តោតអារម្មណ៍។ លទ្ធផលដែលផ្តល់ឱ្យគឺការកាន់តែយល់ច្បាស់ពីខ្លួនឯង ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតគឺសិស្សានុសិស្សពោរពេញទៅដោយសំណួរជាច្រើនដែលនេះនឹងបន្តការស្រឡាញ់និងចំណាប់អារម្មណ៍របស់ពួកគេក្នុងការរៀននិងសិក្សាស្វែងយល់នៅឆ្នាំបន្ទាប់។
ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗពីសាលាអន្តរជាតិបាមប៊ូចាយ៉ា
អប់រំទ្វេភាសាតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា
© 2024- រក្សាសិទ្ធិគ្រប់យ៉ាងដោយ -
បង្កើតជាមួយ
ដោយ Olive & Lake