កម្មវិធីសិក្សាយើងអនុវត្តតាមវិធីសាស្រ្តបង្រៀនបែប Steiner/Waldorf ដែលមានការប្រើប្រាស់ជាង១០០ឆ្នាំមកហើយនៅជុំវិញពិភពលោក។ គ្រប់ថ្នាក់ទាំងអស់ត្រូវបានបង្រៀនឬពិនិត្យដោយគ្រូដែលមានការទទួលស្គាល់ពី Waldorf និងមានបទពិសោធន៍បង្រៀនជាង២០ឆ្នាំលើគ្រប់មុខវិជ្ជាពីថ្នាក់ទី១-៨។
កម្មវិធីសិក្សាថ្នាក់មត្តេយ្យ
នៅថ្នាក់មត្តេយ្យ ក្មេងៗធ្វើការសង្កេតនិងធ្វើត្រាប់តាមដោយយកចិត្តទុកដាក់ ដូច្នេះវាជាពេលដ៏សំខាន់ក្នុងការបង្រៀនទម្លាប់ល្អៗនិងការផ្តល់តម្លៃដែលនឹងនៅស្ថិតស្ថេរក្នុងជីវិតរបស់គាត់។
ថ្នាក់បឋម
ថ្នាក់បឋមសិក្សានៅបាមប៊ូចាយ៉ាមានភាពរស់រវើកនិងស្រស់ស្រាយជាមួយនឹងការសិក្សារៀនសូត្រដែលភាគច្រើនបង្រៀនតាមរយៈរឿននិទាន រូបភាព និងការចូលរួមធ្វើដោយផ្ទាល់។
ថ្នាក់អនុវិទ្យាល័យ
កម្មវិធីសិក្សាថ្នាក់អនុវិទ្យាល័យធ្វើការវិវឌ្ឍដើម្បីបំពេញតម្រូវរបស់សិស្សានុសិស្សទៅលើសេចក្ដីពិត។
ភាពច្នៃប្រឌិត
ការសិក្សាដែលពោរពេញដោយភាពច្នៃប្រឌិតនៅបាមប៊ូចាយ៉ារបស់យើងស្ថិតនៅក្នុងបរិយាកាសដ៏រស់រវើកដែលហ៊ុមព័ទ្ធសិស្សានុសិស្សដោយសោភ័ណភាពធម្មជាតិ ភាពស្រស់ស្អាត និងការលេងនៅខាងក្រៅដោយក្ដីរីករាយ។
ថ្នាក់វិទ្យាល័យ
ដោយបាមប៊ូចាយ៉ានឹងបន្តរីកលូតលាស់ជាមួយកូនលោកអ្នក យើងនឹងមានថ្នាក់ទី៩-១២នៅឆ្នាំខាងមុខ។
កម្មវិធីសិក្សាភាសាអង់គ្លេសរបស់យើងផ្តោតទៅលើជំនាញទាំង៤មានដូចជាការនិយាយ ការស្តាប់ ការអាន និងការសរសេរ។ នៅក្នុងការលូតលាស់របស់កុមារនិងធម្មជាតិនៃការរៀនភាសា ជំនាញដែលយើងត្រូវផ្តោតដំបូងបង្អស់គឺការនិយាយនិងការស្តាប់។ បន្ទាប់មកទើបយើងធ្វើការផ្តោតសំខាន់លើការអាននិងការសរសេរ។
ជំនាញទាំង៤ក្នុងការរៀនភាសាត្រូវបានបញ្ចូលតាំងពីថ្នាក់ដំបូងដែលក្មេងៗធ្វើការអនុវត្តតាមរយៈការធ្វើសកម្មភាពផ្សេងៗជាច្រើន។
ការរៀនភាសាអង់គ្លេសក្នុងថ្នាក់ផ្សេងៗដើម្បីហ្វឹកហាត់ភាសាអង់គ្លេសរួមមាន៖
ថ្នាក់ភាសាអង់គ្លេសធ្វើការអភិវឌ្ឍជំនាញនៅក្នុងការនិយាយនិងការស្ដាប់ជាមួយនឹងការស្គាល់ព្យញ្ជនៈ សម្លេងដែលប្រើប្រាស់ញឹកញាប់ ការប្រកបអក្សរនិងសម្លេង និងការសម្គាល់ពាក្យ។ ទាំងនេះនឹងនាំឈានទៅរកការរៀនសរសេរនិងអានដែលអាស្រ័យទៅតាមកម្រិតរបស់កុមារនីមួយៗ។
ថ្នាក់មានរួមបញ្ចូលកំណាព្យនិងពាក្យចួន ការបញ្ចេញសម្លេង រឿងនិទាន ការបកប្រែងាយៗ ការហ្វឹកហាត់ការសរសេរនិងការអាន និងការសម្ដែងរឿង។
លើសពីនេះទៀត ការរៀនភាសាអង់គ្លេសតាមរយៈសិល្បៈជួយបង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនភាពច្នៃប្រឌិត ធ្វើជាគំរូ និងលើកទឹកចិត្តលើការសហការគ្នា ហើយក្នុងពេលជាមួយគ្នាផ្ដល់ឱកាសដល់សិស្សានុសិស្សក្នុងការហ្វឹកហាត់ជំនាញទាំង៤ក្នុងការរៀនភាសា។ លើសពីនេះទៅទៀត វាបានផ្ដល់ទិដ្ឋភាពអន្តរជាតិតាមរយៈការបង្រៀនពីវប្បធម៌និងទំនៀមទម្លាប់ផ្សេងៗ។
គ្រប់មេរៀនទាំងអស់ យើងមានការសង្កត់ធ្ងន់លើការប្រើប្រាស់វាក្យសព្ទនិងភាសាប្រចាំថ្ងៃ។ សិស្សានុសិស្សរៀនពីការប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងការទំនាក់ទំនងទៅលើប្រធានបទទូទៅនិងក្នុងស្ថានភាពជាក់លាក់ណាមួយ។ លើសពីនេះទៀត កម្មវិធីសិក្សាភាសាខ្មែរក៏ត្រូវបានរួមបញ្ចូលដើម្បីធ្វើការផ្សារភ្ជាប់ការសិក្សាទៅនឹងការធ្វើដោយដៃ។
“តើលោកគ្រូអ្នកគ្រូអាចរកសៀវភៅអំពីអ្វីទៅជាការបង្រៀននៅឯណាបាន? សិស្សានុសិស្សផ្ទាល់គឺជាសៀវភៅ។ យើងមិនគួររៀនពីការបង្រៀនចេញពីសៀវភៅណាក្រៅពីសៀវភៅដែលមាននៅនឹងមុខយើងស្រាប់នោះទេ។ ”
Rudolf Steiner
ដោយការអប់រំតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា យើងលើកទឹកចិត្តកុមារឱ្យមានគំនិតច្នៃប្រឌិត សេចក្ដីមេត្តា និងការផ្ដល់តម្លៃ។ បរិយាកាសសិក្សាដ៏រស់រវើករបស់យើងបណ្តុះកុមារនីមួយៗឱ្យមានសេចក្តីក្លាហានក្នុងការជឿជាក់ទៅលើសមត្ថភាពនិងទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។
កុមារនីមួយៗប្រឈមនឹងបញ្ហាលំបាកដោយការប្ដេជ្ញាចិត្ត ការតស៊ូ និងការជួយគាំទ្រគ្នាទៅវិញទៅមកដោយការគោរពនិងការយល់អធ្យាស្រ័យ។
សម្រាប់ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដើម្បីបង្កើនទំនួលខុសត្រូវ យើងរួមបញ្ចូល៖
កម្មវិធីសិក្សាភាសាខ្មែររបស់យើងពឹងផ្អែកទៅលើទស្សនវិជ្ជាអប់រំដែលមានអាយុកាលជាង១០០ឆ្នាំមកហើយដែលផ្តោតសំខាន់លើការអភិវឌ្ឍរបស់កុមារ។ យើងបង្រៀនកុមារឱ្យមានការស្រឡាញ់និងមានមោទនភាពខ្ពស់ចំពោះភាសា វប្បធម៌ និងប្រពៃណីខ្មែរដ៏ឧដុង្គឧត្ដមរបស់ពួកគេ។ នៅបាមប៊ូចាយ៉ា ពួកយើងក៏បង្ហាញពីទិដ្ឋភាពអន្តរជាតិដល់កុមារនីមួយៗដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតដែលពោរពេញទៅដោយឱកាស។ មុខវិជ្ជាគោលដែលបង្រៀនមាន ភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម និងវិទ្យាសាស្រ្ត។
វិធីសាស្រ្តនៃការរៀនដោយការធ្វើដោយដៃផ្ទាល់ជួយឱ្យកុមារមានការងឿងឆ្ងល់និងអាចប្រើប្រាស់សម្ភារសិក្សាបានកាន់តែប្រសើរ។ សិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅសាលាបាមប៊ូចាយ៉ានឹងពោរពេញទៅដោយភាពជាអ្នកដឹកនាំនិងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមនឹងបញ្ហាផ្សេងៗក្នុងពិភពលោក។
កំឡុងពេលម៉ោងសិក្សា យើងផ្តោតសំខាន់ទៅលើភាពសកម្មរបស់សិស្សានុសិស្សក្នុងការរៀនសូត្រព្រមទាំងការអនុវត្តជំនាញថ្មីផ្សេងៗតាមរយៈការអាន ការសរសេរ ការគណនា និងការធ្វើការងារក្រុម។ ការយល់របស់សិស្សានុសិស្សនឹងបង្ហាញតាមរយៈការធ្វើគម្រោង ការធ្វើចលនា ការពិភាក្សា ការសរសេរ និងការរំលឹកមេរៀន។ មូលដ្ឋានគ្រឹះដ៏រឹងមាំនិងការអនុវត្តការសិក្សាគឺការផ្សារភ្ជាប់មេរៀនទៅនឹងភាពជាក់ស្តែងនៅក្នុងពិភពលោកនិងទៅកាន់គ្នាវិញទៅមក។ ឧទាហរណ៍៖ នៅថ្នាក់ចម្អិនម្ហូប យើងនឹងអនុវត្តការប្រើប្រាស់ពាក្យជាភាសាអង់គ្លេស គណិតវិទ្យាតាមរយៈរង្វាស់រង្វាល់ និងវិទ្យាសាស្រ្តសង្គមតាមការប្រើប្រាស់គ្រឿងផ្សំពីថ្នាក់ដាំដំណាំ។
ការរៀនសូត្រទាំងអស់នេះនឹងធ្វើឡើងនៅក្នុងបរិស្ថានសិក្សាដ៏រស់រវើករបស់យើងដែលហ៊ុមព័ទ្ធសិស្សានុសិស្សដោយសោភ័ណភាពធម្មជាតិ ភាពស្រស់ស្អាត និងការលេងនៅខាងក្រៅដោយក្ដីរីករាយ។ យើងរៀន លូតលាស់ សិក្សាស្វែងយល់ និងចាក់គ្រឹះអនាគតរបស់ពួកយើងជាមួយគ្នា!
ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗពីសាលាទ្វេភាសាបាមប៊ូចាយ៉ា
អប់រំទ្វេភាសាតាមរយៈការធ្វើដោយដៃ ដោយចិត្ត និងដោយគំនិតប្រាជ្ញា
© 2022- រក្សាសិទ្ធិគ្រប់យ៉ាងដោយ -